នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ បានអញ្ជើញទស្សនកិច្ចទីតាំងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុមហ៊ុនអានកូ វ៉ធើរ សឹបផ្លាយ ខេត្តព្រះសីហនុ ក្នុងគោលបំណងឈ្វេងយល់អំពីវឌ្ឍនភាពការផ្គត់ផ្គង់ទឹកស្អាតរបស់ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ ក្នុងឱកាសគណៈកម្មការបំពេញបេសកកម្មនៅខេត្តព្រះសីហនុ។
សូមជម្រាបថា៖ ក្រុមហ៊ុនអានកូ វ៉ធើរ សឹបផ្លាយ ខេត្តព្រះសីហនុ មានទីតាំងទំនប់ទឹកចំនួន៤ មានផ្ទៃក្រឡាសរុប ៨,១១០,៤៤៩ម៉ែត្រការ៉េ ផ្ទុកទឹកបាន ៦១,៥២៧,៨៨៥ម៉ែត្រគូប ការផលិតទឹកស្អាតមានសមត្ថភាព ១៦០,០០០ម៉ែត្រគូប ការផលិតប្រចាំថ្ងៃ ៧៨,០០០ម៉ែត្រគូប តម្រូវការបច្ចុប្បន្ន ៧៨,០០០ម៉ែត្រគូប ការផលិតប្រចាំឆ្នាំ២០២២ បានចំនួន២៨,០០៨,០០០ម៉ែត្រគូប ផ្តល់សេវាកម្មផ្គត់ផ្គង់នៅក្នុងក្រុងព្រះសីហនុ ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ…៕
ប្រភព៖នាយកដ្ឋានព័ត៌មាន